Entrepreneurs’ Organization (EO) Cambodia ដែលជាអង្គការសហគ្រិនអន្តរជាតិប្រចាំកម្ពុជាកាលពីថ្ងៃទី ៦ មករា ២០២១ បានបិទបញ្ចប់កម្មវិធីប្រកួតប្រជែងនិស្សិតឆ្នើមមានគំនិតអាជីវកម្ម ដោយជ្រើសបានម្ចាស់អាជីវកម្មជានិស្សិតមួយក្រុមជាម្ចាស់ពាន។
ឆ្លងតាមការវាយតម្លៃឲ្យពិន្ទុពីចៅក្រមជំនាញ ៥ រូប ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងនេះបានទៅលើនិស្សិតឈ្មោះ តេង ស៊ាវប៉ោ តំណាងអាជីវកម្ម Fixh.me Co., Ltd. ដែលបង្កើតកម្មវិធីផ្តល់សេវាភ្ជាប់អ្នកផ្តល់សេវាទៅអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាក្នុងផ្ទះដូចជា ឧបករណ៍អគ្គិសនី ប្រព័ន្ធទឹក ឬ អគ្គិសនីជាដើម។ អាជីវកម្ម Fixh.me Co., Ltd. ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតពី Kirirom Institute of Technology (KIT)។
ចុចទីនេះដើម្បីពិនិត្យបន្ថែម៖ ម្ចាស់សហគ្រិនជានិស្សិតឈ្នះពានប្រចាំកម្ពុជា បន្តចូលរួមប្រកួតប្រជែងកម្រិតពិភពលោក – Z1 News