និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការតំណាងឱ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធីរបកគំហើញថ្មីនៃវិទ្យាសាស្ត្រទិន្នន័យ អាស៊ាន (ASEAN Data Sciences Explorer)
និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យទទួលបានចំណាត់ថ្នាក់លេខ២ និងតំណាងឱ្យប្រទេកម្ពុជាក្នុងការប្រកួតអាស៊ាន គួររំលឹកផងដែរថាការប្រកួតក្នុងកម្មវិធីរបកគំហើញថ្មីនៃវិទ្យាសាស្ត្រទិន្នន័យអាស៊ាន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ក្រោមកិច្ចសហការរវាងអាស៊ានហ្វោនដេសិន (ASEAN Foundation) និង អេសអេភី(SAP) ក្នុងគោលបំណងដើម្បីបង្ហាញអំពីសក្តានុពលយុវជន និងបង្កើតនូវការជិះឥទ្ធិពលជាវិជ្ជមានទៅដល់សង្គមសម្រាប់បណ្តាលប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៅទៀតការបង្កើតនូវកម្មវិធីនៃការប្រកួតនេះ វាបានចូលរួមអប់រំនិស្សិតប្រមាណជា១៦០០០នាក់ ដែលមកពី ៣៧០គ្រឹះស្ថានឧត្តមសិក្សា នៃបណ្តារប្រទេសទាំង១០នៅក្នុងអាស៊ាន