ការប្រកួត GSCA នៅក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅនៅខែមករា ឆ្នាំ២០២១ រៀបចំដោយអង្គការសហគ្រិន។ លោកតេង សៀវព័រ ប្រធានក្រុមហ៊ុន Fixh.me ត្រូវបានជ្រើសរើសជាតំណាងឱ្យកម្ពុជា និងទទួលបានទឹកប្រាក់ ២០០០ ដុល្លារ។ គាត់ទទួលបានរង្វាន់សរុបដល់ទៅ ១៥០០០ ដុល្លារ ហើយបានក្លាយជាសហគ្រិនវ័យក្មេង ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ យើងមានមោទនភាពចំពោះគាត់ ដែលជាសិស្សនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ព្រមទាំងកំពុងដំណើរការលើក្រុមហ៊ុនដែលយើងវិនិយោគផងដែរ។